Tag Archives: EBA

សហភាព​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​ចាប់​ផ្តើម​គិត​ពន្ធ​ដោយផ្នែកលើ​ទំនិញ​កម្ពុជា​២០%

គណៈកម្មការ​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​អំពី​ការចូល​ជា​ធរមាន​នៃ​ការចាប់ផ្តើម​គិត​ពន្ធ​គិត​ចាប់​ពី​ថ្ងៃទី១២ សីហា តទៅ ដោយសារ​តែ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ថា ការដក​ជា​បណ្តោះអាសន្ន​នេះ គឺ​ដោយសារតែ​មាន​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​យ៉ាង​ជាក់ច្បាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​ថា ជំហរ​ស្នូល​របស់​កម្ពុជា​ជុំវិញ​បញ្ហា​នេះ នៅ​តែ​ដដែល​គឺ​កម្ពុជា​មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ណាមួយ​នោះទេ។ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា សហភាព​អឺរ៉ុប​អនុវត្ត​វិធានការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ជា​បណ្ដោះអាសន្ន​នេះ ក្នុង​ពេល​ដែល​ខ្លួន​នឹង​នៅតែ​បើក​ចំហ​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​ដើម្បី​ឲ្យ​មាន​កំណែទម្រង់​ចាំបាច់​នានា។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃទី១២ សីហា គណៈកម្មការ​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​ដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​មក​លើ​សេដ្ឋកិច្ច និង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា​ខ្លួន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​មួយ​នេះ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​កូវីដ១៩​នេះ និង​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ។ ក៏ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​មិន​អាច​លើកលែង​កម្ពុជា​ឲ្យ​រួចផុត​ពី​តម្រូវការ​ជា​បន្ទាន់​ដែល​ប្រទេស​មួយ​នេះ ត្រូវ​ធានា​ថា មាន​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធការងារ។ មុខទំនិញ​នាំចេញ​របស់​កម្ពុជា ២០% ដែល​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​នោះ មាន​តម្លៃ​សរុប​ប្រមាណ​ជាង ១ប៊ីលាន ឬ​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​ ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ជាដើម។ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​អាច​នាំចេញ​មុខទំនិញ​ទាំង​នោះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ដដែល ក៏​ប៉ុន្តែ​ត្រូវ​រង​ការគិតពន្ធ​តាម​អត្រា​ដូច​គ្នា​ទៅនឹង​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដែរ។ ក្រៅពីនេះ មុខ​ទំនិញ ៨០% ផ្សេងទៀត​របស់​កម្ពុជា មិន​រង​ការគិតពន្ធ​នោះ​ឡើយ។ ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប លោក ហ្វីល …

អានពិស្ដារ
Skip to toolbar