Inter Milan ប៉ះ Sevilla ម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ ដណ្តើមពាន UEL

(ក្រុងកូឡូញ)៖ ក្រុមបាល់ទាត់អ៉ីតាលី Inter Milan នឹងធ្វើការប្រកួតទល់នឹងអតីតក្រុមជើងឯក UEFA Europa League, Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះដែលឈានចូលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

នេះបើតាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Inter Milan ដែលមានលោក Antonio Conte ជាអ្នកចាត់ការទូទៅនោះ បានខកខានឈ្នះពានណាមួយមានរយៈពេល ៩ឆ្នាំមកហើយ គ្រាដែលលោក Julen Lopetegui ក៏ពុំទាន់យកឈ្នះពានណាមួយផងដែរជាមួយក្លឹបអេស្ប៉ាញ Sevilla ដូចគ្នា តែកីឡាករខ្សែប្រយុទ្ធស្លាប Lucas Ocampos របស់ខ្លួន និង Alexis Sanchez សុទ្ធតែអវត្តមានក្នុងជំនួបដ៏សំខាន់នេះដូចគ្នា ដោយសារបញ្ហារងរបួសពេលប្រកួតមុន។

Inter Milan ក៏ធ្លាប់ឈ្នះពាន UEFA Cup នេះបានចំនួន ៣ដងផងដែរ ដែលបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃព្រឹត្តិការណ៍លីគកំពូលអ៉ីតាលី Serie A នារដូវកាលឆ្នាំ២០១៩-២០២០ នេះ ដែលបានឈ្នះពានលំដាប់ទី២ Coppa Italia ចុងក្រោយគេកាលឆ្នាំ២០១១ មុនពេលមកជួប Sevilla ជាលើកទី១ ហើយក៏ជាលើកទី៦ ផងដែរក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះដែល Inter Milan បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។

តែទោះជាយ៉ាងណា Sevilla ដែលត្រូវបានគេចាត់ទុកថា ជាក្រុមខ្លាំងនៅក្នុងការប្រកួតដណ្ដើមពាន UEFA Cup នេះ ដោយពុំដែលធ្លាក់ក្នុងវគ្គចែកពូលនោះទេ ក្នុងចំណោមប្រវត្តិចូលរួមប្រកួត ៨ដង ឈ្នះ៦ដង និងស្មើ២ដង ក្នុងនោះដែរធ្លាប់ឈ្នះបាល់ប៉េណាល់ទី២ដងទៀតផង ដោយក្នុងចំណោមជ័យជម្នះ ៥ដងនៅវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេនៃពានលំដាប់ទី២ អឺរ៉ុបមួយនេះ៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ភ្ញាក់ផ្អេីល! Lyon ឡេីងទៅប៉ះ Bayern ក្រោយទម្លាក់ក្រុមខ្លាំង Man City ចេញពី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(ក្រុងលីស្បោន)៖ ទីបំផុតក្រុមបាល់ទាត់ Olympique Lyonnais បានក្លាយជាក្រុមកូនពៅឡេីងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League នារដូវកាលឆ្នាំ២០១៩-២០២០

បញ្ចេញមតិ

Skip to toolbar