ជំងឺដ្រាម៉ា(HPD) គឺជាផ្នែកមួយនៃក្រុមអ្នកជំងឺដែលមានបញ្ហាខាងផ្លូវចិត្តដែលត្រូវបានគេហៅថាជំងឺ“ Cluster B” ។ យើងអាចសម្គាល់អ្នកជំងឺប្រភេទនេះបានតាមរយៈអត្តចរិកមួយចំនួនដូចជា ចូលចិត្តដ្រាម៉ា ចូលចិត្តអណ្ដែតអណ្ដូង ធ្វើអ្វីមួយប្រើតែអារម្មណ៍ ១០០០អារម្មណ៍(ចិត្តមិនទៀង)អ្នកដែលមានជំងឺ HPD មានរូបភាពផ្លូវចិត្តខុសពីខ្លួនឯង(បំផ្លាញផ្លូវចិត្តខ្លួនឯង)។ ជាញឹកញាប់ពួកគេពឹងផ្អែកលើមាត់អ្នកដទៃសម្រាប់កំណត់តម្លៃរបស់ខ្លួនឯង។ ដោយសារតែបញ្ហានេះទ់់ើបអ្នកដែលមានជំងឺ HPD ងាកទៅរកការស្រើបស្រាលយ៉ាងខ្លាំង(ចូលចិត្តតែផ្អែមគ្រប់ពេល)។
ស្ត្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ HPD ច្រើនជាងបុរស។ នោះក៏ប្រហែលជាដោយសារតែមានបុរសរាយការណ៍ពីរោគសញ្ញារបស់ពួកគេតិចជាងស្ត្រី។
+សម្គាល់អ្នកជំងឺដ្រាម៉ា
យោងតាមឯកសារការធ្វើរោគវិនិច្ឆ័យនិងស្ថិតិនៃជំងឺសរសៃប្រសាទ បោះពុម្ពលើកទី ៥ (Diagnostic and Statistical Manual of Mental Disorders 5th edition) អ្នកដែលមានជំងឺHPD មានរោគសញ្ញាយ៉ាងហោចណាស់ ៥ (ឬច្រើនជាងនេះ)ដូចជា៖
១.មានអារម្មណ៍មិនស្រណុកពេលមិនមាននរណាចាប់អារម្មខ្លួនឯង
២.បង្ហាញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃអារម្មណ៍(អារម្មណ៍ផ្លាស់ប្ដូរមិនទៀង)ឬ១នាទី១០០០អារម្មណ៍
៣.ចូលចិត្តនិយាយអួតហួសការពិត គ្មានព័ត៌មានលំអិត
៤.ចូលចិត្តបង្ហាញអារម្មណ៍ ចូលចិត្តនិយាយពន្លើសអារម្មណ៍ជាក់ស្ដែងរបស់ខ្លួន
៥.ចូលចិត្តគិតថាស្នេហាដូចក្នុងរឿង(ស្រឡាញ់ប្រុសមិនចេះស្រែកដាក់ ទាំងការពិតគ្មានទេ)…-ល-។
***ប្រសិនបើអ្នកមានជំងឺ HPD អ្នកក៏អាចងាយនឹងធុញទ្រាន់ពីជីវិតរាល់ថ្ងៃរបស់អ្នក ចូលចិត្តធ្វើការសម្រេចចិត្តដោយមិនបានគិតល្អិតល្អន់ #ពិសេសតែងតែគិតថាមានតែការសម្លាប់ខ្លួនប៉ុណ្ណោះដែលជាដំណោះស្រាយឬទើបទទួលបានការយកចិត្តទុកដាក់និងការចាប់អារម្មណ៍ពីអ្នកដទៃ។
តែទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនដែលមានជំងឺនេះមិនជឿថាពួកគេឈឺជំងឺនេះ រឹតតែមិនត្រូវការព្យាបាលឬជំនួយពីអ្នកដទៃ។