Galaxy S21 Ultra ជំនាន់ថ្មីមានលេនគោលទំហំ 108MP ដដែល ប៉ុន្តែអាចនឹងប្រើសេនស័រជំនាន់ថ្មី

កាលពីព្រឹត្តិការណ៍ Unpacked ដើមឆ្នាំកន្លងទៅនេះ Samsung បានធ្វើការប្រកាសចេញ ទូរសព្ទឆ្លាតវ័យលំដាប់កំពូលនៃត្រកូល S ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដោយមានប្រើប្រាស់សេនស័រកាមេរ៉ាទំហំធំបំផុតដល់ទៅ 108MP តែម្ដង ហើយសេនស័រនេះដែរ គឺត្រូវបានអភិវឌ្ឍន៍ឡើងដោយ Samsung ផ្ទាល់ ត្រូវបានគេហៅថា ISOCELL Bright HM1។ ក្រោយមកទៀត ថ្មីៗនេះ យើងក៏បានឃើញសេនស័រនេះ មាននៅលើ Galaxy Note 20 Ultra ដែរ ប៉ុន្តែត្រូវបាន Samsung ធ្វើឡើងឲ្យកាន់តែប្រសើរជាងមុន ហើយបើតាមដំណឹងលេចធ្លាយថ្មីៗវិញ បានបង្ហាញថា សេនស័រទំហំដដែលនេះ អាចនឹងនៅតែមាននៅលើ Galaxy S ជំនាន់ក្រោយទៀត។

មិនខុសទេ បើតាមការបង្ហាញចេញ អ្នកចែករំលែកដំណឹងលេចធ្លាយទាក់ទងនឹង Samsung រាល់ដង នៅតាមបណ្ដាញសង្គម Twitter ពោលគឺ Ice Universe នោះ បានធ្វើការបង្ហាញថា Galaxy S ជំនាន់ថ្មី ឬអាចហៅបានថា Galaxy S21 Ultra នោះ អាចនឹងមានភ្ជាប់មកជាមួយ សេនស័រទំហំ 108MP ជំនាន់ថ្មី ពោលគឺជាសេនស័រដែលបន្តតំណែងពី ISOCELL Bright HM1 នេះឯង ដោយទំនងជាត្រូវបាន Samsung ហៅថា ISOCELL Bright HM2 តែម្ដង។ គួរបញ្ជាក់ដែរថា សម្រាប់ត្រកូល S ឆ្នាំក្រោយនោះ ក៏អាចនឹងដូចឆ្នាំនេះដែរ ពោលគឺមានបង្ហាញខ្លួនមកចំនួន 3 ម៉ូឌែលរួមមាន Galaxy S21, Galaxy S21+ និង Galaxy S21 Ultra ហើយទៅលើដំណឹងផ្នែកកាមេរ៉ានេះ យើងក៏ធ្លាប់បានឮម្ដងដែរថា ទូរសព្ទឆ្លាតជំនាន់ថ្មីខាងលើនេះ គឺទំនងជានឹងត្រូវ Samsung រំលងមិនបំពាក់សេនស័រ ToF មកទៀតនោះទេ ហើយសម្រាប់ម៉ូឌែលខ្ពស់បំផុត គឺអាចនឹងមានសេនស័រ Laser Auto Focus ជំនួសវិញ។ 

មិនត្រឹមតែប៉ុណ្ណោះទេ បើតាមដំណឹងថ្មីៗដូចគ្នាដែរ ក៏ធ្លាប់បានបង្ហាញ ទាក់ទងនឹងថាមពលថ្មរបស់ Galaxy S21+ ដែរ ពោលគឺគេធ្លាប់បានបញ្ជាក់ថា ម៉ូឌែលនេះអាចមានអត្រាថាមពលថ្ម (Rate Battery) ទំហំ 4,660mAh ដោយអាចក្លាយជាថាមពលថ្ម ដែលគេហៅផ្លូវការ (Typical) គឺទំហំ 4,800mAh ផងដែរ។ អញ្ចឹងហើយ បើតាមការបង្ហាញខាងលើនេះ អាចនិយាយម្ដងទៀតបានថា Galaxy S21 Ultra ទំនងជាមានប្រើប្រាស់លេនគោលជំនាន់ថ្មី ប៉ុន្តែទំហំ 108MP ដដែល ខណៈពេលដែលម៉ូឌែល ដែលមានកន្ទុយ Plus វិញ ធ្លាប់មានដំណឹងបង្ហាញថា វាអាចមានថាមពលថ្មផ្លូវការដល់ 4,800mAh ថែមទៀតផង។

ប្រភព ៖ Sam Mobile

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ប្រទេសប៉ាគីស្ថានបិទកម្មវិធី TikTok ក្រោមហេតុផលមិនខុសពីប្រទេសឥណ្ឌា

ទោះបីជាក្រុមហ៊ុន ByteDance បានឈ្នះក្ដីនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដើម្បីចៀសផុតពីការបិទកម្មវិធី TikTok របស់ខ្លួនក៏ដោយ ក៏ប៉ុន្តែនៅប្រទេសប៉ាគីស្ថានឯណោះវិញ

បញ្ចេញមតិ

Skip to toolbar