Facebook និង Instagram នឹងមានមុខងារ Chat រួមគ្នានៅពេលខាងមុខនេះ

(អាមេរិក)÷ ក្រុមហ៊ុន Facebook របស់លោកMark Zuckerberg កំពុងតែសាកល្បង និងគ្រោងដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីគឺ អ្នកប្រើប្រាស់អាចធ្វើការជជែកកំសាន្តឆ្លើយឆ្លងChat នៅលើបណ្ដាញសង្គម Instagram និងជាមួយ Facebook បានទៀតផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Facebook គ្រោងដាក់បញ្ចូលគ្នានូវមុខងារ Chat ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Chat ទៅវិញទៅមកបាន រវាង Instagram និង Facebook។

This image has an empty alt attribute; its file name is Untitled-design-2-1024x493.png

កាលពី ២ឆ្នាំមុន មានព័ត៌មានថា លោក Mark Zuckerberg មានផែនការណ៍ដាក់រួមបញ្ចូលគ្នារវាងមុខងារ Chat ទាំងអស់ (Facebook, Instagram និង WhatsApp) ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា បណ្ដាញសង្គមរូបភាព Instagram ត្រូវបាន Facebook ទិញកាលពីឆ្នាំ ២០១២ ក្នុងតម្លៃ ៧១៥លានដុល្លារអាមេរិក៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ប្រទេសប៉ាគីស្ថានបិទកម្មវិធី TikTok ក្រោមហេតុផលមិនខុសពីប្រទេសឥណ្ឌា

ទោះបីជាក្រុមហ៊ុន ByteDance បានឈ្នះក្ដីនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដើម្បីចៀសផុតពីការបិទកម្មវិធី TikTok របស់ខ្លួនក៏ដោយ ក៏ប៉ុន្តែនៅប្រទេសប៉ាគីស្ថានឯណោះវិញ

បញ្ចេញមតិ

Skip to toolbar