Bayern ទម្លាក់ Lyon ៣-០ ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UCL ទល់នឹង PSG

(ក្រុងលីស្បោន)៖ ក្រុមខ្លាំង Bayern Munich របស់អាល្លឺម៉ង់នឹងឡើងទៅប៉ះជាមួយ Paris Saint-Germain របស់បារាំងនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League ដែលនឹងប្រព្រឹត្តឡើងនារាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីខ្លួនបានទម្លាក់ Lyon នៅក្នុងលទ្ធផល ៣-០ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលរាត្រីថ្ងៃពុធ។

តាមរយៈសារព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា កីឡាករសញ្ជាតិអាល្លឺម៉ង់ Serge Gnabry រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-០ ទៅលើក្រុមរបស់បារាំង Lyonនេះ នៅនាទី១៨ និងនាទី៣៣ មុនពេលមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធសំខាន់ Robert Lewandowski រកបាន ១គ្រាប់ដែរនៅនាទីទី៨៨ ចុងម៉ោងនាកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

តាមរយៈលទ្ធផល ៣-០ នេះដែរ វាក៏ដូចលទ្ធផលរបស់ Paris ដែលបានទម្លាក់ក្រុមអាល្លឹម៉ង់ RB Leipzig កាលពីរាត្រីថ្ងៃអង្គារក្នុងវគ្គ ៤ក្រុមចុងក្រោយនៃ Champions League រដូវកាលឆ្នាំ២០១៩-២០២០ នេះផងដែរ មុននឹងក្រុមយក្សទាំងពីរប៉ះគ្នាដែលនឹងធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះនៅប្រទេសព័រទុយហ្គាល់៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ភ្ញាក់ផ្អេីល! Lyon ឡេីងទៅប៉ះ Bayern ក្រោយទម្លាក់ក្រុមខ្លាំង Man City ចេញពី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(ក្រុងលីស្បោន)៖ ទីបំផុតក្រុមបាល់ទាត់ Olympique Lyonnais បានក្លាយជាក្រុមកូនពៅឡេីងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League នារដូវកាលឆ្នាំ២០១៩-២០២០

បញ្ចេញមតិ

Skip to toolbar