Alcohol Use Disorder(ជំងឺចេះតែចង់ផឹក)

ជំងឺចេះតែចង់ផឹក(AUD)គឺជាបញ្ហាផ្លូវចិត្តមួយប្រភេទដែលអ្នកជំងឺមិនអាចទប់អារម្មណ៍​ ឬទប់ខ្លួនមិនផឹកមិនបាន វាកើតឡើងនៅពេលអ្នកផឹកគ្រឿងស្រវឹងច្រើន ជាហេតុធ្វើអោយរាងកាយរបស់អ្នកពឹងផ្អែកលើឬញៀនស្រាតែម្ដង។ នៅពេលរឿងនេះកើតឡើងហើយ គ្រឿងស្រវឹងនឹងក្លាយរបស់សំខាន់បំផុតក្នុងជីវិតរបស់អ្នក។

អ្នកដែលមានជំងឺចេះតែចង់ផឹកនៅតែបន្តការផឹក ទោះបីជាខ្លួនដឹងថាការផឹកស្រាច្រើនបណ្តាលឱ្យមានផលវិបាកដូចជាបាត់បង់ការងារឬបំផ្លាញទំនាក់ទំនងជាមួយមនុស្សដែលពួកគេស្រឡាញ់ជុំវិញខ្លួនយ៉ាងណាក៏ដោយ ជាងនេះពួកគេថែមទាំងដឹងទៀតថាការប្រើប្រាស់គ្រឿងស្រវឹងរបស់ពួកគេជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់ពួកគេយ៉ាងណាក្ដី ក៏មិនអាចបញ្ឈប់ពួកគេអោយលែងផឹកបានដែរ។
+មូលហេតុនៃជំងឺនេះ
មូលហេតុនៃជំងឺចេះតែចង់ផឹកនេះនៅមិនទាន់ដឹងនៅឡើយទេ។ ជំងឺនេះកើតឡើងនៅពេលអ្នកផឹកច្រើន​ បន្ទាប់ធ្វើអោយការផ្លាស់ប្តូរនូវសារធាតុគីមីនៅក្នុងខួរក្បាលកើតមានឡើង។ ការផ្លាស់ប្តូរនេះបង្កើនអារម្មណ៍រីករាយដែលអ្នកទទួលបាននៅពេលអ្នកផឹកស្រា។ នេះជាហេតុធ្វើឱ្យអ្នកចង់ផឹកកាន់តែញឹកញាប់ទោះបីវាបង្កគ្រោះថ្នាក់ក៏ដោយ។
+រោគសញ្ញា
រោគសញ្ញានៃជំងឺចេះតែចង់ផឹកគឺផ្អែកលើអាកប្បកិរិយានិងលទ្ធផលនៃរាងកាយដែលកើតឡើងនៃការញៀនស្រា​ មានដូចជា៖
១.ឧស្សាហ៍បបួលគ្នាផឹក អត់គ្នាផឹកផឹកម្នាក់​ឯងបានទៀត
២.មិនក្អួតមិនផឹក ផឹកទាល់តែគេសែងបានឈប់(១ភូមិហ្នឹងអញផឹកខ្លាំងជាងគេ)
៣.ចូលចិត្តប្រើហិង្សា មានអារម្មណ៍ក្ដៅឆេវឬមួរម៉ៅមួយរំពេចអោយតែមាននរណាសួររឿងទម្លាប់ផឹករបស់ខ្លួនឬនិយាយអាក្រក់ពីសុរា
៤.អត់បាយអត់ទឹក អោយតែបានផឹក
៥.មិនធ្វើការឬគេចសាលាដើម្បីបានផឹក
៦.លេសគ្រប់យ៉ាងដើម្បីបានផឹក
៧.ក្រក៏ផឹក មានក៏ផឹក ខូចចិត្តក៏ផឹក សប្បាយចិត្តក៏ផឹក បុណ្យខ្មោចក៏ផឹក ការក៏ផឹក សង្សារការចោលក៏ផឹក ក្រាស់ស្រឡាញ៉ដែរក៏ផឹក ធ្លាក់ដំណែងក៏ផឹក ឡើយឋានៈក៏ផឹក ផឹកគ្រប់ពេល គ្រប់កាលៈទេសៈ
៨.បោះបង់ការងារសង្គម ការងារគ្រួសារ ការងារផ្សេងៗ ព្រោះតែផឹក
៩.មិនផឹកចេះតែញ័រដៃ ចេះតែជូរមាត់ អត់មិនបាន…
+ការព្យាបាល
ការព្យាបាលចំពោះបញ្ហានៃការប្រើប្រាស់គ្រឿងស្រវឹងមានភាពខុសប្លែកគ្នាប៉ុន្តែវិធីសាស្ត្រនីមួយៗមានគោលបំណងជួយអ្នកអោយផ្ដាច់ការផឹកស្រាទាំងស្រុង។ នេះហៅថាការតម(abstinence)។ ការព្យាបាលអាចកើតមានជាដំណាក់កាលហើយអាចមានដូចខាងក្រោម៖
-បន្សាបជាតិពុលឬបំបាត់ជាតិអាល់កុលក្នុងខ្លួន
-ការស្តារនីតិសម្បទាដើម្បីរៀនជំនាញនិងអាកប្បកិរិយាថ្មីៗដើម្បីគ្រប់គ្រងទម្លាប់និងអារម្មណ៍
-ការប្រឹក្សាដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តដែលបណ្តាលឱ្យអ្នកផឹកស្រា(ស្នេហា បញ្ហាគ្រួសារ…)
-ការព្យាបាលតាមបែបវេជ្ជសាស្រ្តសំរាប់បញ្ហាសុខភាពដែលទាក់ទងនឹងការប្រើគ្រឿងស្រវឹង
-ប្រើថ្នាំដើម្បីជួយគ្រប់គ្រងការញៀនគ្រឿងស្រវឹង
***ចំពោះការប្រើថ្នាំមានដូចជា៖
១.Naltrexone ប្រើសម្រាប់កាត់បន្ថយចំណង់ផឹកស្រា
២.Acamprosate​
៣.Disulfiram (Antabuse)៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

យល់ដឹងពីសេរ៉ូមសម្រាប់ព្យាបាលអ្នកជំងឺ

សេរ៉ូម(Physiological Serum) គឺ​ជា​ល្បាយ​សូលុយស្យុង​ដែល​ត្រូវ​បាន​សម្លាប់​មេរោគឬ​ពពួក​មីក្រុប​ហើ​យ រួច​យក​ទៅ​លាយ​ជាមួយ​ស្ករ ឬ​អំបិល​ជា​ដើម ដោយទៅ​តាម​លក្ខណៈ​វេជ្ជសាស្ត្រ ដោយ​ច្រក​ចូល​ដប​យ៉ាង​ត្រឹម​ត្រូវ ទើប​ចែក​ចាយ​ទៅ​តាមមន្ទីរពេទ្យ​នានា។ សេរ៉ូម​ផ្អែម គឺ​សូលុយស្យុងទឹក​លាយ និង​ស្ករ​បន្តិច។ ចំណែក​ឯ​សេរ៉ូម​ប្រៃ គឺ​ទឹក​លាយ និង​អំបិល​បន្តិ​ច សម្រាប់​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​ជំងឺ​ជាក់​ស្ដែង។

បញ្ចេញមតិ

Skip to toolbar