អំពីគ្រាប់បែកអាតូមិច Little Boy

ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ អស់កាលពី៧៥ឆ្នាំមក ពិភពលោកកំពុងស្ថិតក្នុងភ្លើងសង្គ្រាមលោកលើកទី២ គ្រាប់បែកបរិមាណូមួយគ្រាប់ដែលគេត្រូវបានគេដាក់ឈ្មោះឳ្យថា Little boyត្រូវបានយន្តហោះអាមេរិកB-29 Superfortress ដឹកមកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា Hiroshima នៃប្រទេសជប៉ុនដែលជាទីក្រុងឩស្សាហកម្មមួយនៅជំនាន់នោះ។

គ្រាប់បែកLittle Boy មានប្រវែង៣ម៉ែត្រ ដែលអង្កត់ផ្ចិត 0.7ម៉ែត្រ មានទម្ងន់សរុប 4.4តោន ផ្ទុកទៅដោយសារធាតុអ៊ុយរ៉ានីញ៉ូមUranium-235 ទម្ងន់៦៤គក ដែលមានកម្លាំងផ្ទុះស្មើនឹង ១៥គីឡូតោនម្សៅផ្ទុះ TNT ហើយនៅពេលផ្ទុះវាបង្កើតថាមពលកម្ដៅរហូតដល់ទៅ ៦៣តោនស៊ូល(Tj)។

គ្រាប់បែកបរិមាណូLittle Boyនេះ ត្រូវបានគេបំផ្ទុះដោយបាញ់បំបែកណ្វៃយ៉ូអាតូមអ៊ុយរ៉ាញ៉ូមដែលគេហៅដំណើរការនេះ(fission reaction) យើងដឹងហើយថាដោយសារសារធាតុអ៊ុយរ៉ាញ៉ូមជាសារធាតុវិទ្យុសកម្ម ដូចនេះវាបង្កជាប្រតិកម្មនុយក្លេអ៊ែរបណ្តាក់ បង្កើតថាមពលដ៏មហិមា។

កំដៅនិងកម្លាំងរលកផ្ទប់(shock wave) ដ៏មហិមានេះបានធ្វើអោយទីក្រុងហ៊ីរ៉ូស៊ីម៉ា តែមួយពព្រិចភ្នែកម៉ត់រាបដល់ដី។

កំណត់សម្គាល់ថា៖ គ្រាប់បែកបរិមាណូ Little Boyនេះ បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រក្រោមមេបញ្ជារការលោកFrancis Birch ក៏ជាអ្នកប្រាជ្ញរូបវិទ្យានិងភូគព្ភសាស្ត្រ នៅមន្ទីពិសោធន៍ Los Alamosនៃគម្រោង Manhattan Project ដែលមានអ្នកប្រាជ្ញរូបវិទ្យាអាញស្តាញ បានផ្តួចផ្តើមអោយមានការបង្កើតគ្រាប់បែកបរិមាណូនេះឡើង នៅពេលដែលលោកសង្ស័យថាយោធាលោកហ៊ីលត្លែរក៏កំពុងអភិវឌ្ឍនូវកម្មវិធីអាវុធប្រល័យលោកនេះដែរ។

សារធាតុវិទ្យុសកម្មមានដូចជាអ៊ុយរ៉ានីញ៉ូម(U) ឬព្លុយតូញ៉ូម(Pu) បង្កអោយមានដំបៅមហារីកដែលជាលទ្ធផលនៃប្រតិកម្មគីមីជាមួយកោសិការសរីរាង្គរបស់មនុស្ស ហើយវាក៏ធ្វើអោយកូនកើតមិនគ្រប់លក្ខណៈដែរ។

សារធាតុវិទ្យុសកម្មបន្ទាប់ពីមានប្រតិកម្មនុយក្លេអ៊ែរហើយ វានិងក្លាយទៅជាសារធាតុថ្មីមួយទៀតដែលជាសារធាតុឈរនៅមុនវាក្នុងតារាងខួបគីមី រួចហើយអាតូមថ្មីនេះមានប្រតិកម្មពុកផុយ(decay)បន្តទៀតដោយជម្រុះអាតូមជាបន្តបន្ទាប់រហូតដល់អាតូមសំណទើបប្រតិកម្មចប់។
ប្រតិកម្មពុកផុយជម្រុះណ្វៃយ៉ូអាតូមមួយដើម្បីក្លាយទៅអាតូមថ្មីពីមួយដំណាក់ទៅមួយដំណាក់ចំណាយពេលយូរ ខ្លះរហូតដល់១ឆ្នាំ២ឆ្នាំក៏មាន ទម្រាំដល់អាតូមសំណ អាចរហូតដល់ទៅ២០ ៣០ឆ្នាំ។ ពេលប្រតិកម្មជម្រុះណ្វៃយ៉ូអាតូម វាបញ្ចេញថាមពលមួយដែលប៉ះពាល់ដល់សុខភាពមនុស្ស ដែលគេហៅថា ជាតិវិទ្យុសកម្ម។

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

របៀបទទួលបាន Xbox Gift Cards, Xbox GamePass Ultimate និង Xbox Gold ដោយឥតគិតថ្លៃ

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដើម្បីទទួលបានកាតរង្វាន់កាដូ Xbox, Xbox GamePass Ultimate, និង Xbox Gold ពីក្រុមហ៊ុន Microsoft ដោយឥតគិតថ្លៃ។

បញ្ចេញមតិ

Skip to toolbar