អង្គការណាសាថាអាចម៍ផ្កាយតូចមួយកំពុងឆ្ពោះមកកាន់ផែនដីនៅខែវិច្ឆិការ ចំថ្ងៃបោះឆ្នោតនៅអាមេរិក

វត្ថុក្នុងអវកាសមួយនេះ (អាចម៍ផ្កាយ) ដែលគេស្គាល់ថា2018VP1 ត្រូវបានគេព្យាករថានឹងចូលមកជិតផែនដីនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ មុននេះបើយោងតាមមជ្ឈមណ្ឌលសិក្សាវត្ថុនៅជិតផែនដីនៃមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា ។

អង្កត់ផ្ចិតរបស់វាគឺប្រវែង ០.០០២ គីឡូម៉ែត្រ ឬប្រហែល ៦.៥ ហ្វីត (ប្រហែលជិត២ម៉ែត្រ) យោងតាមទិន្នន័យរបស់អង្គការណាសា។ វាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងដោយអ្នកអង្កេតការណ៍ប៉ាឡូម៉ា (Palomar) ក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០១៨ ។ ទិន្នន័យព្យាករបានបង្ហាញថាឱកាសដែលអាចម៍ផ្កាយនោះបុកមកចំផែនដីយើង គឺមានត្រឹមតែ ០,៤១% ប៉ុណ្ណោះ ។

អង្គការណាសា និយាយថាមានផលប៉ះពាល់ចំនួន ៣ ប៉ុន្តែ “ ផ្អែកលើក្រុមអង្កេតការណ៍ ២១ក្រុមផ្សេងគ្នា ឃ្លាំមេីលរយៈពេល ១២.៩៦៨ ថ្ងៃ ” ទីភ្នាក់ងារទាំងនេះបានកំណត់ថាអាចម៍ផ្កាយប្រហែលជានឹងមិនជះឥទ្ធិពលយ៉ាងខ្លាំងមកលេីយេីងនោះទេ ។

បញ្ជក់ផងដែរកាលពីឆ្នាំ ២០១៣ មានអាចម៍ផ្កាយដ៏មហិមាមួយឈ្មោះ Chelyabinsk ទម្ងន់ប្រមាណជា ១២០០០-១៣០០០ តោនធ្លាក់មកលេីប្រទេស​រុស្ស៊ីនៅថ្ងៃទី ១៥ ខែកុម្ភៈ ដែលធ្វេីអោយមនុស្ស ១៥០០នាក់រងរបួសធ្ងន់ ព្រមទាំងអាគារ ៧២០០ខ្នងនៅក្នុងទីក្រុងទាំង៦ត្រូវបានខូចខាត៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ប្រទេសប៉ាគីស្ថានបិទកម្មវិធី TikTok ក្រោមហេតុផលមិនខុសពីប្រទេសឥណ្ឌា

ទោះបីជាក្រុមហ៊ុន ByteDance បានឈ្នះក្ដីនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដើម្បីចៀសផុតពីការបិទកម្មវិធី TikTok របស់ខ្លួនក៏ដោយ ក៏ប៉ុន្តែនៅប្រទេសប៉ាគីស្ថានឯណោះវិញ

បញ្ចេញមតិ

Skip to toolbar