វៀតណាមផលិតមីស៊ីលកម្ទេចនាវាក្នុងស្រុកបានជោគជ័យ

ប្រទេសវៀតណាមបានដាក់បង្ហាញមីស៊ីលប្រឆាំងនាវាប្រភេទ VCM-01 ដែលផលិតឡើងនៅក្នុងស្រុករបស់ខ្លួនដែលជាការអភិវឌ្ឍចេញពីប្រភេទមីស៊ីល KCT-15 ដែលមានរយៈចម្ងាយបាញ់អតិបរមា ៣០០ គីឡូម៉ែត្រនិងផ្ទុកក្បាលគ្រាប់បំផ្ទុះមានទម្ងន់ ៣០០ គីឡូក្រាម ជាកំណែប្រែថ្មីនៃកាំជ្រួច Kh-35UE ផលិតឡើងដោយរុស្ស៊ីដែលមានអាជ្ញាប័ណ្ណនៅប្រទេសវៀតណាម។

មីស៊ីលប្រឆាំងនាវាគឺជាមីស៊ីលសម្រាប់ដឹកក្បាលគ្រាប់ដែលត្រូវបានគេរចនាឡើងដើម្បីប្រើប្រឆាំងឬកម្ទេចនាវា និងកប៉ាល់ឬទូកធំៗ។ មីស៊ីល Kh-35UE មានចម្ងាយបាញ់អតិបរមា ២៦០ គីឡូម៉ែត្រហើយអាចហោះហើរបាននៅរយៈកម្ពស់អតិបរមា ១០ គីឡូម៉ែត្រ។ ប្រព័ន្ធណែនាំរួមបញ្ចូលគ្នាដោយប្រើប្រព័ន្ធនិចលភាពនាវាចរណ៍ផ្កាយរណបនិងរុករកនិងស្វែងរករ៉ាដាដែលផ្តល់ភាពសុក្រិតបានត្រឹមត្រូវ។ មីស៊ីលនេះមានក្បាលគ្រាប់ទម្ងន់ ១៤៥ គីឡូក្រាមអាចកម្ទេចនាវាដែលផ្ទុកទម្ងន់រហូតទៅដល់ ៥,០០០ តោន។

Vietnam unveils its new VCM 01 anti ship cruise missile 925 002
រូបភាពមីស៊ីលកម្ទេចនារារបស់រុស្ស៊ី Kh-35UE

កាំជ្រួច Kh-35UE អាចត្រូវបានបំពាក់បាញ់ចេញពីប្រព័ន្ធជាច្រើនរួមទាំងប្រព័ន្ធមីស៊ីលការពារឆ្នេរនិងយន្ដហោះដែលអាចបាញ់៣៦០ដឺក្រេ អាស្រ័យលើទីតាំងបាញ់បង្ហោះនិងការកំណត់រចនាសម្ព័ន្ធមីស៊ីល។ ឧទាហរណ៍បើបំពាក់វាទៅលើអេលីកូគឺវារាងវែងបន្តិចនិងធ្ងន់ជាងការបំពាក់ទៅលើស្លាបយន្តហោះចំបាំង ហើយវាក៏អាចត្រូវបានគេបាញ់នៅរយៈកំពស់ទាបផងដែរ។

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ប្រវត្តិថ្នាំបង្ការដំបូងគេបង្អស់

នៅឆ្នាំ៤២៩មុនគ្រឹះសករាជ អ្នកប្រវត្តិសាស្ត្រជនជាតិក្រិកម្នាក់ឈ្មោះ Thucides​ បានសង្កេតឃើញថា អ្នកជំងឺដែលបានជាសះពីជំងឺអ៊ុតធំ នឹងមិនដែលឆ្លង និងឈឺជំងឺនេះម្តង​ទៀតទេ។ ការបង្កើតថ្នាំបង្ការ ឬវ៉ាក់សាំងនេះបានវិវឌ្ឍន៍ចេញពីវេជ្ជសាស្ត្របុរាណនៅឥណ្ឌា (ប្រភពខ្លះថានៅចិនសម័យបុរាណក៏មានវិធីសាស្រ្តសរដៀងគ្នានេះដែរ)។

បញ្ចេញមតិ

Skip to toolbar