រុស្ស៉ីរួមគ្នានឹង Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G

(មូស្គូ)៖ ប្រទេសរុស្ស៉ី បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០២០ នេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ ក្រុមហ៊ុនចិន Huawei Technologies Co ក្នុងការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ប្រទេសរុស្ស៉ី។

សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលរុស្ស៉ីបាននឹងកំពុងតែព្យាយាមបង្កើត បច្ចេកវិទ្យា 5G ហើយ ដើម្បីឱ្យការបង្កើតបច្ចេកវិទ្យាមួយនេះបានលឿន រដ្ឋាភិបាលក្រុងមូស្គូ ក៏បានសម្រេចចិត្តសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ខណៈដែលក្រុមហ៊ុនមួយនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក និងបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្ម និងឈប់ប្រើបច្ចេកវិទ្យា 5G ដោយ សារតែបញ្ហាព្រួបារម្ភលើផ្នែកសន្តិសុខជាតិ។

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax ថា នៅពេលនេះរដ្ឋាភិបាលនៃប្រទេសទាំងបាន រួមទាំង ក្រុមហ៊ុន Huawei កំពុងតែឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងការបង្កើតបច្ចេកវិទ្យា 5G ដើម្បីប្រើប្រាស់ និងផ្គត់ផ្គង់នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ផងដែរថា លោកដូណាល់ ត្រាំបានចុះហត្ថលេខាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងសហរដ្ឋអាមេរិកកាលពីប៉ុន្មានខែមុននេះ ហើយបានអំពាវនាវឱ្យបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តឈប់ប្រើ 5G របស់ក្រុមហ៊ុន Huawei ដូចគ្នា ដោយលើកហេតុផងថា បច្ចេកវិទ្យា 5G របស់ ក្រុមហ៊ុនចិនមួយនេះអាចបង្កហានិភ័យដល់សន្តិសុខជាតិ៕

ប្រភព៖ Reuters

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ធនាគារនៅប្រទេសអ៊ូហ្គង់ដាទទួលរងការវាយប្រហារទៅលើប្រព័ន្ធវេរលុយរបស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមជនអនាមិកបានជ្រៀតចូលទៅក្នុងប្រព័ន្ធវេរលុយតាមរយៈទូរសព្ទរបស់ក្រុមហ៊ុន Pegasus Technologies ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីវេរលុយ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតឱ្យធនាគារធំៗនៅក្នុងប្រទេសអ៊ូហ្គង់ដា។ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន៣.២លានដុល្លារ ត្រូវបានលួចយកនៅក្នុងការវាយប្រហារនេះ ប៉ុន្តែចំនួនទឹកប្រាក់ពិតប្រាកដគឺអាចលើសពីនេះទៅទៀត។

បញ្ចេញមតិ

Skip to toolbar