របៀបធ្វើឳ្យល្បឿនអ៊ិនធើណេតលឿនជាងមុន២០%នៅលើWindow

បង្កើនល្បឿនអ៊ិនធើណេតបន្ថែម២០%ដោយមិនចាំបាច់ប្រើកម្មវិធី

Microsoft បានរក្សាទុក២០%នៃទំហំបញ្ជូនទិន្នន័យទាំងអស់ដែលមាននៅក្នុងកុំព្យូទ័ររបស់អ្នកសម្រាប់យកទៅប្រើប្រាស់ដូចជា ការធ្វើបច្ចុប្បន្នភាពរបស់Window និងការសាកសួរព័ត៌មានផ្សេងៗពីកុំព្យូទ័ររបស់អ្នក

ដោយមិនចាំបាច់រក្សាទំហំល្បឿនបញ្ជូនទិន្នន័យនេះ អ្នកអាចធ្វើឳ្យល្បឿនអ៊ិនធើណេតរបស់អ្នកដើរលឿនជាងមុន២០% ដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖

  1. ចុច Win Key+ R រួចវាយពាក្យ gpedit.msc បន្ទាប់មក Enter
  2. បន្ទាប់មកវានឹងលោតចេញផ្ទាំងមួយ ចូលទៅកាន់ Local Computer Policy>Computer Configuration>Administrative Templetes>Network>QoS Packet Scheduler. ចុចលើ QoS Packet Scheduler. នៅខាងស្ដាំ រួចស្វែងរក  Limit Reservable Bandwidth ចុចពីរដងលើ Limit Reservable Bandwidth.
  3. វានឹងបង្ហាញផ្ទាំងថា “not configured” ជ្រើសរើសពាក្យ ‘Enable’ ហើយកំណត់ តម្លៃ reservable bandwidth ទៅសូន្យ
  4. ចុចលើប៊ូតុង ‘Apply’ ជាការស្រេច អ៊ិនធើណេតរបស់អ្នកនឹងដើរលឿនជាងមុន២០%.

រូបភាពពីជំហាន :-

image

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

របៀបទទួលបាន Xbox Gift Cards, Xbox GamePass Ultimate និង Xbox Gold ដោយឥតគិតថ្លៃ

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដើម្បីទទួលបានកាតរង្វាន់កាដូ Xbox, Xbox GamePass Ultimate, និង Xbox Gold ពីក្រុមហ៊ុន Microsoft ដោយឥតគិតថ្លៃ។

បញ្ចេញមតិ

Skip to toolbar