[យល់ដឹង]2វិធីនៅផ្ទះសម្រាប់ការការពារមិនឳ្យមានផ្ទៃពោះ

គ្រប់សហគមន៍ទាំងអស់តែងមានវិធីផ្ទាល់ខ្លួនសម្រាប់ការការពារមិនឳ្យមានផ្ទៃពោះ។ ប៉ុន្តែគួរឳ្យសោកស្ដាយ ភាគច្រើនគ្មានប្រសិទ្ធិភាពថែមទាំងមានគ្រោះថ្នាក់ទៀតផង។ ឩទាហរណ៍៖ ស្រ្តីខ្លះគាត់គិតថាការសំអាតប្រដាប់ភេទឬនោមក្រោយពេលរួមដំណេកនឹងការពារមិនឳ្យមានផ្ទៃពោះបាន ប៉ុន្តែវាមិនមែនជារឿងពិតនោះឡើយគ្រាន់តែជាការយល់ខុសរបស់គាត់ប៉ុណ្ណោះ។

វិធីដាក់ស្ពោត(ដុំស្នោរឬអេប៉ុង្ស)

នេះជាវិធីបែបបុរាណនិងផ្ទាល់ខ្លួនមួយដែលគ្មានហុចផលអាក្រក់ឬគ្រោះថ្នាក់ដល់ស្រ្តីឡើយ ហើយពេលខ្លះវាមានប្រសិទ្ធភាពដែរ។ អ្នកមិនអាចច្បាស់ប្រាកដថាវានឹងការពារអ្នកមិនឳ្យមានកូនបានគ្រប់ពេលនោះទេ។ ប៉ុន្តែវាអាចយកប្រើបាននៅពេលដែលអ្នកមិនអាចរកមធ្យោបាយផ្សេងទៀតឬវិធីដទៃប្រើការមិនកើត។

អ្នកត្រូវការស្នោរ(ស្ពោតឬអេប៉ុង្ស)មួយហើយនឹងទឹកខ្មេះឬក្រូចឆ្មារឬអំបិល។ស្ពោតសមុទ្រឬស្ពោតសិប្បនិម្មិតក៏អាចប្រើបានដែរ។ បើអ្នកគ្មានស្ពោតទេ ចូរសាកល្បងប្រើដុំសំឡីឬក្រណាត់ទន់ៗ

  • ការលាយ៖ ទឹកខ្មេះ ២ស្លាបព្រាបាយនិងទឹក ២ពែង ឬ ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេនិងទឹក ១ពែង ឬអំបិលមួយស្លាបព្រានិងទឹក ៤ស្លាបព្រា
  • ផ្សើមស្ពោតជាមួយនឹងទឹកល្បាយណាមួយខាងលើ
  • រុញស្ពោតឬស្នោរសើមនេះចូលយ៉ាងជ្រៅទៅក្នុងទ្វារមាសមុនពេលរួមដំណេក។អ្នកអាចដាក់វាមុន ១ម៉ោងមុនពេលរួមដំណេក
  • ទុកវាចោលក្នុងនោះយ៉ាងតិច ៦ម៉ោងក្រោយពេលរួមដំណេក បន្ទាប់មកសឹមដកវាចេញ។ បើអ្នកពិបាកនិងយកវាចេញ លើកក្រោយចូរចងវានឹងខ្សែអំបោះ ដែលអ្នកអាចទាញវាចេញបាន

ស្ពោតឬស្នោរនេះអាចលាងទុកប្រើទៀត បានជាច្រើនដង។ សូមរក្សាទុកវានៅកន្លែងដែលស្អាតមានអនាម័យ។ អ្នកអាចលាយទឹកទុកមុនរួចដាក់វាចូលទៅក្នុងដប។

វិធីបំបៅដោះកូន

ការបំបៅដោះកូនក្នុងរយៈពេល ៦ខែដំបូងគឺជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការពន្យារកំណើត តែនៅពេលដែលស្ថិតនៅក្នុងលក្ខខណ្ឌទាំងបីនេះប៉ុណ្ណោះ៖

  1. កូនរបស់ស្រ្តីមានអាយុយ៉ាងតិច ៦ខែឬកន្លះខួប
  2. ស្រ្តីមិនទាន់មានធ្លាក់រដូវប្រចាំខែនូវឡើយ ចាប់តាំងពីសម្រាល
  3. ស្ត្រីបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខប៉ុណ្ណោះ មានន័យថាការពន្យារកំណើតដោយវិធីបំបៅដោះមានប្រសិទ្ធភាព កាលណានៅពេលទារកត្រូវការទឹកដោះម្ដាយជាអាហារតែមួយមុខគត់ ហើយបំបៅទារកនៅពេលដែលវាឃ្លាន ទាំងថ្ងៃនិងយប់ ដោយមានចន្លោះពេលបំបៅមិនលើសពី ៦ម៉ោងឡើយ

ដកស្រង់ចេញពីសៀវភៅWhere there is no doctor របស់ Dr.David Werner

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

របៀបទទួលបាន Xbox Gift Cards, Xbox GamePass Ultimate និង Xbox Gold ដោយឥតគិតថ្លៃ

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដើម្បីទទួលបានកាតរង្វាន់កាដូ Xbox, Xbox GamePass Ultimate, និង Xbox Gold ពីក្រុមហ៊ុន Microsoft ដោយឥតគិតថ្លៃ។

បញ្ចេញមតិ

Skip to toolbar