វាជាការរំលឹកចងចាំចែកកូនក្មួយជំនាន់ក្រោយៗតែប៉ុណ្ណោះ៖ លើកទី១- ថ្ងៃ 24 មិនា 1972 កំលាំងវៀតកុង បានដាក់រំសេវប្លាស្ទិកប្រមាណ200គីឡូដាក់តាមឡានមួយ បំផ្ទុះចំកណ្តាលស្ពាន មានស្លាប់ 4 របួស 7 ហើយប្លុកកូសទាហានយាមបើងបាត់ទៅនិងទឹក ស្ពានខូចឆែប1ប្រលោះធំតែមិនដាច់ គេជួសជុលដោយដាក់ស្ពានដែកបាឡេ(មើលរូបទី1 និងឃើញស្ពានបាឡេចំបន្ទះកណ្តាលស្ពានធំសំយុងច្រំទៅនិងទឹកទន្លេ) ហើយអាចដំណើរការចរាចរណ៏បានឡើងវិញបានថ្ងៃ 27/03/1972។ លើកទី២- ពេល 6 ខែក្រោយមកថ្ងៃ 07 /10/ 1972 ពេលយប់ ដែលព្រឹកថ្ងៃ 08 ជាថ្ងៃភ្ជុំបិណ្ឌធំ ទព័ស្រួចអត្តឃាតវៀតកុងប្រមាណ 101នាក់បានចូលវាយឆ្មក់ស្ពានជ្រោយចង្វារនិងបន្ទាយរថក្រោះអ៊ិម113 នៅស្តាតចាស់ ពេលនោះស្ពានជ្រោយចង្វារបានដាច់បាក់ទាំងស្រុង 2ប្រឡោះ លែងអាចជួសជុលបាន រថក្រោះM113-APC (Armor Personnel Carrier) ឆេះអស់ 7 គ្រឿង ទព័វៀតកុងស្លាប់ចោលសាកសព 83នាក់(ស្អែកឡើងសាកសពគេដាក់តំរៀបរាប់នៅលើបណ្តោយសួនច្បារចន្លោះរង្វង់មូលនិងគល់ស្ពាន) ចាប់បានទាំងរបួស រឺ ឆេះរលាករលួយ ប្រមាណ 6នាក់ យកទៅសួរចំឡើយទាំងរបួសនៅ EMG/FANK ការិយាលយ័ទី2។

ពេលនោះទាហានលន់នល់អាចទប់កាពារបានពីការវាយប្រហារ មានតែម៉ាស៊ីនអគ្គិសនីផ្សារតូច ឃ្លាំងសាំងគីឡូលេខ6 និងឃ្លាំងសាំងព្រែកភ្នៅបានមិនខូចខាត។ កុម្មង់ដូវៀតកុងពេលយប់នោះបានឈ្លបចូលអារកទាហានយាមរថក្រោះស្តាតចាស់រួចចូលសំងំចាំក្នុងរថក្រោះជួរក្រៅដែលចតបែរមុខមកខាងរង្វង់មូលគួចកាណុងសព្វថ្ងៃ តែមិនអាចដោះសោរកាំភ្លើងយន្ត12,7 ឬ 12,8 (នៅបាញ់បានតែរេមិនបាន) និងប្រើបាញ់បាន ដេកា75mm ពេលចាប់ផ្តើមផ្ទុះអាវុធ រថក្រោះទាំងនោះបញ្ឆេះឡើងហើយបើកជាន់ខ្ទមៗក្រុមគ្រួសារទាហានជាប់និងរបងស្តាតចាស់ ពារលើរបងដែកនិងបន្លាលួសការពារសំរុកចេញក្រៅប្រសេចប្រសាច ដោយពុំច្បាស់ភូមិសាស្ត្រក៏ត្រូវទាហានលន់នល់ពទ្ធ័បាញ់កំទេច(មានបញ្ជាអោយបាញ់បញ្ឆេះចោលទាំងអស់ដាច់ខាត) រថក្រោះខ្លះគេពទ្ធ័បាញ់អត់ច្រកចេញភាគច្រើនបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតមិនអោយចាប់រស់ មានមួយទៅចាល់មាត់ទឹកគល់ស្ពាន មួយទៀតបានឆ្ងាយជាងគេទៅចុះច្រាំងបុកផ្ទះអ្នកស្រុកនៅគីឡូលេខ6 ក៏ធ្វើអត្តឃាតទៅ ខ្លះឆេះនៅជ្រុងខាងជើងរង្វង់មូលទិសខាងផ្សារតូច ខ្លះលើសួនច្បារផ្លូវទៅគល់ស្ពាន ក្នុងរូបទី2-3-4 ជារូបរថក្រោះគេបាញ់ឆេះនៅម្តុំកែងសាលាប្រូវីដង់(សព្វថ្ងៃជាមណ្ឌលកូឡាប1 ម្តុំមុខទូតបារាំង) សាកសពខ្លះនៅមានស្បែកជើងកង់ឡាននៅជាប់មិនរបូតទេ។ វៀតកុងខ្លះរត់ទៅសំងំក្នុងកំប្លោកបឹងកក់ក្រោយទូតបារាំង ទព័លន់នល់បាញ់ផ្លោងគ្រាប់សេវិនធីណាយជ្រំដាក់ពីព្រឹកទល់យប់ ខ្លះទ្រាំមិនបានលើកដៃឡើងគោកអោយគេចាប់ ខ្លះបាត់សូន្យអាចស្លាប់ឬរត់រួច តាមដំណឹងក្រោយៗមកថា កាលនោះមានវៀតកុងរត់រួចមិនលើសពី 3 នាក់ទេ។ ចំណែកខាងទាហានលន់នល់និងរាស្ត្រស៊ីវិលខូចខាតច្រើន តែមិនដឹងចំនួនប្រាកដទេ។ The bridge collapsed in 1972 by 101 Viet Cong suicide bombers. “At 12 am, suicide bombers in a car drove up the bridge and detonated the bomb causing the bridge to collapse” said a witness of the bombing. The remaining suicide bombers that didn’t go with them were tracked down and captured by Khmer Republic troops the next morning and were all executed without leaving a trace.
អត្ថបទនិងប្រភពដោយ៖ Oeng Vichit-https://web.facebook.com/oeng.vichit/posts/1725760720920671