ថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៧៨ នៅពេលដែលកងទព័យួនវាយយកបានខាងលេីទន្លេមេគង្គ ប៉ុលពតបានជប់លាងប្រតិភូសម្ពន័កុម្មុយនិស្តកាណាដា ស្អែកឡេីងគាត់បានជួបនិងអ្នកកាសែតឆ្វេងប៉េរូ។
នៅពេលដែលដឹងដំណឹងថាខេត្តក្រចេះបានធ្លាក់ក្នុងដៃទាហានយួន កងឯកភាពមួយបានយកមាសនិងប្រាក់រាប់រយគីឡូពីភ្នំពេញទៅ តាសាញ់ នៅខាងត្បូងសំឡូត ជាកន្លែងដែលសុនសេនរៀបចំដេីម្បីត្រៀមលក្ខណៈ:ក្នុងករណីភ្នំពេញធ្លាក់ក្នុងដៃយួន។
ថ្ងៃទី១ខែមករា១៩៧៩ នៅពេលដែលក្រុងកំពង់ចាមបានធ្លាក់ក្នុងដៃទាហានយួន ប៉ុលពតបានបញ្ជារឲ្យ ភីភួន ដែលជាប្រធានសន្តិសុខក្រសួងការបរទេស យកឡាន Mercedesពីរគ្រឿងមួយសម្រាប់សុីហនុ មួយសម្រាប់ ប៉ែននុត, Lincoln continental និងរថយន្តjeep ច្រេីនគ្រឿងដឹកអ្នកជំនឹតសុីហនុឆ្ពោះទៅទិស ពាយ្យ័ព។
២៤ម៉ោងក្រោយមកដោយគឹតថាយួននឹងទម្លាក់គ្រាប់បែកលេីភ្នំពេញ ឯកអគ្គរដ្ឋទូតចិន សូ ហុង ដែលមានក្មួយប៉ុលពត រួមដំណេីរផង បានភៀសខ្លួនតាមឡានទៅសៀមរាប។
ថ្ងៃទី៤មករា៧៩ កងទព័យួនបានវាយសន្ធាប់ខ្លាំងសំដៅភ្នំពេញ សុីហនុនិងប៉ែននុត និងបុគ្គលិកស្ថានទូត ចិនបានត្រឡប់ពីទល់ដែនថៃ មកជួបជុំគ្នានៅសណ្ឋាគារដ្ឋាភិបាល(ខាងកេីតវត្តភ្នំ)។ពេលនោះគេឃេីញប៉ុលពត”សំពះ”ស្នេីឲ្យសុីហនុយាងទៅអង្គការសហប្រជាជាតិដេីម្បីកាពារបុព្វហេតុបដិវត្តន៍ខ្មែរក្រហម។
ជំនាញការចិនដែលធ្វេីការនៅចំការកៅស៑ូកំពង់ចាមបានដកថយទៅកំពង់សោមដែលមាននាវាជំនួញចិនចាំដឹកចេញទៅ។
ថ្ងៃសៅរ៍ទី៤ខែមករា យន្តហោះសុីវិលចិនមួយគ្រឿងបានដឹកសុីហនុនិងសហការីនិងជំនាញការចិន ពីពោធិចិនតុងឆ្ពោះទៅប៉េកាំង។យន្តហោះចិន២គ្រឿងទៀតប្រុងចុះដឹកជំនាញការចិននៅបាត់ដំបង តែផ្លូវចុះខ្លីពេក។
ខៀវសំផន និង សុនសេនបានជូនដំណេីសុីហនុដល់ព្រលានយន្តហោះ។ព្រឹកព្រលឹមថ្ងៃ៧មករា៧៩ ប៉ុលពត នួនជា និងខៀវសំផនបានចាកចេញតាមរថយន្តឆ្ពោះទៅទិសខាងលិច។
@សង្ខេបឯកសារខាងក្រោម



ប្រភព៖ Savuth Chea: https://web.facebook.com/savuth.chea.1/posts/3563121733727711