ព័ត៌មានអំពីសិលាចរិកប្រាសាទព្រះខ័នក្នុងខេត្តសៀមរាប 

តាមរយៈព័ត៌មានសិលាចារិកព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទព្រះខ័ន មានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម (ប៉ុន្តែលោកហ្សក សឺដែស្តថា បដិមាទេវៈផ្សេងៗមានចំនួន ៤៣០) និងមានភូមិប្រជារាស្ត្ររស់នៅចំនួន ១៣,៥០០ភូមិ។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងប្រលឹងព្រះបិតាព្រះរាជា។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។

សិលាចារឹកបានបន្តទៀតថា អ្នកនិពន្ធបានឧទ្ទឹសកុសលទៅកាន់អតីតព្រះរាជាព្រះនាម ធរណិន្ទ្រវរ្ម័ន ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ និងបួងសួងឱ្យព្រះមហាក្សត្រជំនាន់ក្រោយ ដែលបានជួយថែរក្សាសំណង់ព្រះពុទ្ធសានា ដែលមានទាសាទាសីចំនួន ៣០៦,៣៧២នាក់ សូមឱ្យទទួលផលបុណ្យគ្រប់ៗគ្នា។

ខ្លឹមសារសិលាចារឹកបានឱ្យដឹកថា មានសាលាសំណាក់ដែលមានភ្លើងបំភ្លឺចំនួន ១២១ត្រូវបានកសាងតាមផ្លូវទូទាំងអាណាចក្រក្នុងនោះមាន៖

ចំនួន ៥៧សាលាសំណាក់ ពីក្រុងអង្គរទីរាជធានីប្រទេសចាម្ប៉ា(ផាន់រ៉ាង ឬវិជ័យ)ចំនួន ១៧សាលាសំណាក់ ពីរាជធានីអង្គរទៅប្រាសាទភីម៉ៃនៅលើភ្នំកូរ៉ាតចំនួន ៤៤សាលាសំណាក់ ស្ថិតនៅតាមផ្លូវផ្សេងៗទៀត ដែលគេមិនដឹងទីកន្លែងពិតប្រាកដសាលាសំណាក់មួយនៅលើភ្នំជីសូរ និងពីរទៀតនៅមានភាពស្រពិចស្រពិលនៅឡើយ។

ចម្ងាយពីសាលាសំណក់មួយទៅសាលាសំណាក់មួយទៀតមានប្រវែង ១២ទៅ១៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ពេលប្រហែលជា ៤ទៅ៥ម៉ោងដើរដោយថ្មើរជើង។ គេបានសម្គាល់បានចំនួន ៨ក្នុងចំណោម១៧ ដែលស្ថិតនៅតាមផ្លូវពីរាជធានីអង្គរទៅភីម៉ៃ បឹងមាលា តាព្រហ្ម និងបន្ទាយឆ្មារ។

សិលាចារឹកនៃប្រាសាទព្រះខ័នមានការរៀបរាប់ពីទីក្រុងដ៏រីចម្រើនដ៏ជឿនលឿនមួយ ដែលផ្តោតទៅលើសកម្មភាពសាសនា និងសេចក្តិត្រូវការនៃប្រាសាទនេះ ដង្វាយត្រូវបានរៀបចំសម្រាប់អាទិទេពហើយកម្រងផ្កាត្រូវបានលម្អសម្រាប់អាទិទេពទាំងនេះទៀតផង។ ម្ហូបអាហារត្រូវបានផ្គតផ្គង់ហើយនៅតាមខ្លោងទ្វារតែងមានអ្នកយាម និងមានក្រុមរបាំរាប់ពាន់នាកសម្តែងនៅប្រាសាទនេះ៕

ប្រភព៖អាណាចក្រចំណេះដឹង 

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ភាពច្របូកច្របល់មុន៧មករា ១៩៧៩

ថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៧៨ នៅពេលដែលកងទព័យួនវាយយកបានខាងលេីទន្លេមេគង្គ ប៉ុលពតបានជប់លាងប្រតិភូសម្ពន័កុម្មុយនិស្តកាណាដា ស្អែកឡេីងគាត់បានជួបនិងអ្នកកាសែតឆ្វេងប៉េរូ។

បញ្ចេញមតិ

Skip to toolbar