សិក្សាស្វែងយល់អំពី Metfoneដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំមួយនៅប្រទេសកម្ពុជាដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនយក្ស Viettel ។ តើViettelជាក្រុមហ៊ុនអ្វី? បង្កើតឡើងដោយនរណា? តោះយើងអានបន្ត៖ Viettel គឺជាក្រុមហ៊ុនបង្កេីតឡេីងដោយរដ្ឋាភិបាលវៀតណាមដែលគ្រប់គ្រងដោយក្រសួងការពារជាតិវៀតណាមដោយចំណូលរបស់ក្រុមហ៊ុនត្រូវបានផ្គត់ផ្គង់ទៅលេីវិស័យយោធាវៀតណាម។ ក្នុងឆ្នាំ 2019 ប្រាក់ចំណូលក្រុមហ៊ុនកេីនដល់ 251 ទ្រីលានដុងដែលគិតជាដុល្លារអាមេរិចស្មេីនឹង 10.83 ពាន់លានដុល្លារអាមេរិច ។ នៅឆ្នាំ 2018 មានបុគ្គលិកសរុប 5មុឺននាក់កំពុងបម្រេីការងារ។ Viettel ជាក្រុមហ៊ុនធំមួយដែលគ្រប់គ្រងលេីក្រុមហ៊ុនតូចៗជាច្រេីនទាំងក្នុងស្រុក និង ខាងក្រៅស្រុកដែលវិនិយោគលេីទូគមនាគមន៍ ប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធរលកធាតុអាកាស បច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសុវត្ថិភាព រ៉ាដា និង សម្ភារៈយោធា។ 30ឆ្នាំមុន Viettel គ្រាន់តែជាក្រុមហ៊ុនសាងសង់តូចតាចមួយប៉ុណ្ណោះ តែបច្ចុប្បន្នមានអតិថិជនប្រមាណ 110 លាននាក់កំពុងប្រេីប្រាស់សេវារបស់ក្រុមហ៊ុន។

នៅឆ្នាំ 2008 Viettel បានចាប់ផ្តេីមវិនិយោគនៅប្រទេសឡាវ (ក្រុមហ៊ុនUnitel) ដែលជាការិនិយោគក្រៅប្រទេសដំបូងរបស់ខ្លួន។
នៅឆ្នាំ 2009 Viettel បានចាប់ផ្តេីមនៅប្រទេសកម្ពុជាហេីយបានក្លាយជាក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទធំជាងគេមួយក្នុងប្រទេសកម្ពុជា (Metfone)។
នៅឆ្នាំ 2011 ក្រុមហ៊ុនបានវិនិយោគនៅហៃទីដែលក្លាយជាក្រុមហ៊ុនធំក្តោបក្តាប់ទីផ្សារជិត 60%។
បន្ទាប់មប្រទេស Mozambique, ទីម័រខាងកើត, Cameroon, Burundi និង Tanzani។
នៅឆ្នាំ 2014 ក្រុមហ៊ុននេះបានហក់ចូលប្រទេសប៉េរូដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងប្រទេសវៀតណាម។
នៅឆ្នាំ 2017 ក្រុមហ៊ុន Viettel បានវិនិយោគដ៏ធំមួយដេីម្បីបង្កេីតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានឈ្មោះថា Mytel នៅប្រទេសមីយ៉ានម៉ាដែលទុនវិនិយោគសរុប 1.5ពាន់លានដុល្លារអាមេរិច ។
ថ្មីៗនេះដែរក្រសួងអប់រំយុវជននិងកីឡាក៏បានសហការជាមួយក្រុមហ៊ុននេះដោយកំពុងបំពាក់សេវាអ៊ិនធើណេតទូទាំងសាលាក្នុងប្រទេសកម្ពុជា នឹងគ្រោងបំពាក់បន្តអោយដល់ក្រសួងសុខាភិបាល។

មតិ១
Pingback: ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយក្រុមហ៊ុនវៀតណាមដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងសាល