ប្រទេសប៉ាគីស្ថានបិទកម្មវិធី TikTok ក្រោមហេតុផលមិនខុសពីប្រទេសឥណ្ឌា

ទោះបីជាក្រុមហ៊ុន ByteDance បានឈ្នះក្ដីនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដើម្បីចៀសផុតពីការបិទកម្មវិធី TikTok របស់ខ្លួនក៏ដោយ ក៏ប៉ុន្តែនៅប្រទេសប៉ាគីស្ថានឯណោះវិញ ក៏បានសម្រេចចិត្តបិទកម្មវិធី TikTok កាលពីម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុនមិនបានធ្វើការកែសម្រួលចំពោះការស្នើសុំរបស់រដ្ឋាភិបាលនោះ។

នេះបើយោងទៅតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថានហៅកាត់ថា (PTA) បានឱ្យដឹងថា ការបិទនេះគឺដោយសារតែពួកគេបានទទួលការតវ៉ាទាក់ទងនឹងព័ត៌មានឬសាច់រឿងអសីលធម៌ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះ។ PTA ក៏បានបញ្ជាក់ផងដែរថា ពួកគេបានឱ្យពេលក្រុមហ៊ុនជាច្រើនមកហើយដើម្បីធ្វើការកែសម្រួលកំហុសឆ្គងនេះក្នុងការគ្រប់គ្រងព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើទៅតាមសំណូមពររបស់ពួកគេនោះឡើយ ដែលជាហេតុធ្វើឱ្យមានការបិទកម្មវិធីនេះ។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន៤០ ផ្ទុយទៅវិញក្រុមហ៊ុនបានបិទតែពីរគណនីប៉ុណ្ណោះ។

ការបិទកម្មវិធី TikTok នៅក្នុងប្រទេសប៉ាគីស្ថានគឺជាការខាតបង់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន ByteDance ព្រោះថាកម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី១២ ដែលកំពុងតែពេញនិយមនៅក្នុងប្រទេសនេះ ដោយមានអ្នកធ្វើការទាញយកកម្មវិធីរហូតដល់ទៅ ៤៣ន់លានដងឯណោះ គិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ គួររំឭកផងដែរថា ប៉ាគីស្ថានបានចាប់ផ្ដើមពង្រឹងលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ដែរកាលពីខែមីនាកន្លងទៅ ពួកគេបានផ្សព្វផ្សាយតាមរយៈអង្គភាពគាំពារប្រជាជន ដែលទាមទារឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានដែលមានប្រធានបទដែលរសើបទាក់ទងទៅនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប្រទេសប៉ាគីស្ថាន៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ធនាគារនៅប្រទេសអ៊ូហ្គង់ដាទទួលរងការវាយប្រហារទៅលើប្រព័ន្ធវេរលុយរបស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមជនអនាមិកបានជ្រៀតចូលទៅក្នុងប្រព័ន្ធវេរលុយតាមរយៈទូរសព្ទរបស់ក្រុមហ៊ុន Pegasus Technologies ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីវេរលុយ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតឱ្យធនាគារធំៗនៅក្នុងប្រទេសអ៊ូហ្គង់ដា។ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន៣.២លានដុល្លារ ត្រូវបានលួចយកនៅក្នុងការវាយប្រហារនេះ ប៉ុន្តែចំនួនទឹកប្រាក់ពិតប្រាកដគឺអាចលើសពីនេះទៅទៀត។

បញ្ចេញមតិ

Skip to toolbar