បទល្មើសកើតឡើង៥៨លើក ឃាត់ខ្លួន៥៤នាក់ ក្នុងកំឡុងពេលឈប់សម្រាក៥ថ្ងៃមកនេះ

(ភ្នំពេញ)៖ នេះបើតាមឳ្យដឹងដោយ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ដែលជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថា ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលមានរយៈពេល៥ថ្ងៃមកនេះ ពោលគឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបទល្មើសកើតឡើងចំនួន៥៨លើក ក្នុងនោះដែរសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥៤នាក់។

បទល្មើសនេះបានកើនឡើងត្រឹម២ភាគរយប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយក្នុងនោះមានអ្នកស្លាប់៦នាក់ រងគ្រោះ៥នាក់ និងរបួស២៤នាក់ ព្រមទាំងខូចខាតសម្ភារៈប្រាក់កាក់មួយចំនួន។ នេះបើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿនមានប្រសាសន៍។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា ក្នុងចំណោមបទល្មើសទាំងនោះ មានបទល្មើសឧក្រិដ្ឋចំនួន៩ករណី (ឃាតកម្ម៦លើក រំលោភ៣លើក) ចាប់ខ្លួនមនុស្ស៤នាក់ និងបទល្មើសមជ្ឈឹម ៤៩ករណី ចាប់ខ្លួនមនុស្ស៥០នាក់។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការប៉ះប៉ូវសងចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីខែមេសាកន្លងទៅនេះ ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនាអំឡុងពេលនោះ។

ទោះជាយ៉ាងនេះក្តី ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនេះ សមត្ថកិច្ចត្រូវបានដាក់ពង្រាយកម្លាំងនៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាព ដល់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ៕

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ក្រសួង​អប់រំ សហការជាមួយក្រុមហ៊ុនវៀតណាមដាក់​ពង្រាយ​ប្រព័ន្ធ​គ្រប់គ្រង​សាលា(SIS) និង​ការ​រៀប​ចំ​បណ្ដាញ​អ៊ីនធឺណិត​

(រាជធានី​ភ្នំពេញ)៖ ក្រុមហ៊ុន VIETTEL Cambodia(ចុចតំណនេះដើម្បីដឹងពីក្រុមហ៊ុនVittelជានរណា?) បាន​ធ្វើ​បទ​បង្ហាញ​​ស្ដីពី​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន (School Information System) ចំនួន​៣០០០ ដោយ​មាន​ក្រសួង​អប់រំ

បញ្ចេញមតិ

Skip to toolbar