ធនាគារនៅប្រទេសអ៊ូហ្គង់ដាទទួលរងការវាយប្រហារទៅលើប្រព័ន្ធវេរលុយរបស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមជនអនាមិកបានជ្រៀតចូលទៅក្នុងប្រព័ន្ធវេរលុយតាមរយៈទូរសព្ទរបស់ក្រុមហ៊ុន Pegasus Technologies ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីវេរលុយ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតឱ្យធនាគារធំៗនៅក្នុងប្រទេសអ៊ូហ្គង់ដា។ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន៣.២លានដុល្លារ ត្រូវបានលួចយកនៅក្នុងការវាយប្រហារនេះ ប៉ុន្តែចំនួនទឹកប្រាក់ពិតប្រាកដគឺអាចលើសពីនេះទៅទៀត។

បច្ចុប្បន្នក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទធំៗពីរ MTN Uganda និង Airtel Uganda បានបិទដំណើរការវេរលុយនៅក្នុងប្រព័ន្ធរបស់ពួកគេដើម្បីស្រាវជ្រាវអំពីបញ្ហានេះ។ បើតាមអ្នកនាំពាក្យរបស់នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ លោក Charles Twine បានឱ្យដឹងថា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកក្រុមអ្នកវាយប្រហារ ចំនួនទឹកប្រាក់ដែលត្រូវបានលួច និងវិធីដែលពួកគេប្រើដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធនេះផងដែរ។
សូមបញ្ជាក់ផងដែរថា សេវាកម្មហិរញ្ញវត្ថុតាមរយៈទូរសព្ទគឺមានភាពពេញនិយមនៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលពួកគេប្រើសម្រាប់វេរលុយនៅពេលដែលទិញទំនិញផ្សេងៗ ឬដើម្បីបង់វិក័យប័ត្រទឹកនិងភ្លើងជាដើម មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានប្រើសេវាកម្មនេះដើម្បីខ្ចីប្រាក់បានថែមទៀតផង។
សម្រាប់ប្រទេសកម្ពុជាយើងវិញ សេវាកម្មវេរលុយតាមរយៈទូរសព្ទនេះក៏កំពុងតែមានភាពពេញនិយមខ្លាំងណាស់ដែរ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់សេវាកម្មនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ដូចជាការបោកប្រាស់លួងលោមតាមរយៈការផ្ញើសារឬតេចូលដោយអះអាងថា លោកអ្នកបានឈ្នះរង្វាន់ ប៉ុន្តែតម្រូវឱ្យបង់ប្រាក់សម្រាប់សេវាកម្មជាមុននោះ។ ការបោកប្រាស់មួយទៀតនោះគឺជនខិលខូចបានតេចូលហើយថាពួកគេតេមកពីធនាគារ ដើម្បីបញ្ជាក់លេខគណនី ឬលេខកូដសម្រាប់ទទួលបានរង្វាន់ ប៉ុន្តែនេះគឺគ្រាន់តែជាការបោកបញ្ឆោតដើម្បីយកលេខកូដ ហើយចូលទៅក្នុងគណនីរបស់លោកអ្នក ដើម្បីលួចយកលុយរបស់លោកអ្នកតែប៉ុណ្ណោះ៕
@នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ថៃនឹងគ្រោងដាក់ដំណើរការប្រព័ន្ធដឹកជញ្ជូន៦ប្រភេទទៀតនៅឆ្នាំ២០២១

នៅដេីមឆ្នាំ2021ខាងមុខ​ ទីក្រុងបាងកក​នឹងបេីកដំណេីរការប្រព័ន្ធដឹកជញ្ជួនសាធារណ6ប្រភេទទៀតព្រមគ្នាដេីម្បីបន្ថែមទៅលេីប្រព័ន្ធBTSចាស់​ នោះប្រទេសថៃមិនត្រឹមតែជាប្រទេសដែលទំនេីបកម្មលេីប្រព័ន្ធដឹកជញ្ជួនសម្បូរបែបជាងគេក្នុងទ្វីបអាសុីប៉ុណ្ណោះទេ​ គឺក្នុងពិភពលោក​ផងដែរ ។

បញ្ចេញមតិ

Skip to toolbar