តក់ស្លុត! ឪពុកសម្លាប់កូនស្រីខ្លួនឯង ៣នាក់ រួចចងក សម្លាប់ខ្លួនតាមក្រោយ

ភ្នំពេញ៖ ផ្ដើមពីទំនាស់ក្នុគ្រួសារ ប្ដីខឹងប្រពន្ធ ក៏ដាច់ចិត្ត សម្លាប់កូនខ្លួនឯងទាំង៣នាក់ រួចសម្លាប់ខ្លួនឯងតាមក្រោយ កាលពីម៉ោង៩យប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ នៅបន្ទប់ជួលតាមបណ្ដោយផ្លូវ ១៩១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សពឪពុកនិងកូនចំនួន៤នាក់ គឺទី១.ឪពុកមានឈ្មោះ ជា សុខ ជុំ អាយុ៤០ ឆ្នាំមុខរបររត់ម៉ូតូកង់បី។ទី២.កូនឈ្មោះជុំ ម៉េងជូ អាយុ ១៦ ឆ្នាំ ទី៣.ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ និងទី៤.ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។អ្នក ទាំង ៤នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។ឪពុកមានស្រុកកំណើតភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ប្រពន្ធមានឈ្មោះ ឌីម សុនាត អាយុ៣៨ឆ្នាំមុខរបរធ្វើការរោងចក្រ លីអូរ នៅទួលសង្កែ។

មុនកើតហេតុគេឃើញឪពុកបានបើកម៉ូតូកង់បីមកឈប់នៅបន្ទប់ជួល រួចក៏បានដើរចូលក្នុងបន្ទប់នឹងបាន បិទទ្វារដោយមិនដឹងថាធ្វើអ្វីនៅខាងក្នុងនោះទេ។ បើតាមការរៀបរាប់ពីស្ត្រីឈ្មោះឌីម សុខនាត ជាប្រពន្ធ បានប្រាប់ឲ្យដឹងថា កន្លងមករូបគាត់នឹងប្ដីតែងតែមានទំនាស់គ្នានៅក្នុងគ្រួសារ ពេលដែលមានទំនាស់គ្នាម្ដងៗ ប្ដីគាត់តែងតែគំរាមមកលើរូបគាត់ប្រាប់ថាថ្ងៃណាមួយអញ នឹងសម្លាប់កូនឱ្យអស់ ។ លុះដល់ម៉ោងកើតហេតុរូបគាត់បានចេញពីធ្វើការរោងចក្រ ក៏រុញទ្វារបន្ទប់ ចូលមើលឃើញកូននិងប្ដីគាត់ស្លាប់នៅក្នុងបន្ទប់រណូករណែល។ កូនត្រូវប្ដីច្របាច់ក ស្លាប់ទាំងបីនាក់។ រីឯប្ដីគាត់បានចកកសម្លាប់ខ្លួនតាមក្រោយ ។

នៅកន្លែងកើតហេតុ គេឃើញវត្តមាន លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ រួមទាំងមន្ត្រីអាវុធហត្ថខណ្ឌនិងផ្នែកជំនាញ ចុះមកពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យចប់សព្វគ្រប់ រួចសន្និដ្ឋានថា ការស្លាប់របស់កូនៗ ដោយសារឪពុកច្របាច់កសម្លាប់ រួចឳពុក យកក្រមាចងភ្ជាប់នឹងធ្នឹម ចងកតាមក្រោយ ។ សាកសពអ្នកទាំង៤ ត្រូវបានយកទៅ ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Image may contain: 1 person, sitting and child
Image may contain: 1 person, standing
Image may contain: 3 people, text
Image may contain: 1 person, indoor
Image may contain: one or more people, people sitting and indoor
No photo description available.

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

ចាប់យុវជន ៩ នាក់រំលោភបូកលើក្មេងស្រីម្នាក់អាយុ ១៦ ឆ្នាំ

ជនសង្ស័យរំលោភសេពសន្ថវៈសរុបចំនួន ១១ នាក់ឥឡូវនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់បានអះអាងថានាងត្រូវបានគេរំលោភបូកនៅសណ្ឋាគារមួយ

បញ្ចេញមតិ

Skip to toolbar