ជនសង្ស័យរំលោភសេពសន្ថវៈសរុបចំនួន ១១ នាក់ឥឡូវនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់បានអះអាងថានាងត្រូវបានគេរំលោភបូកនៅសណ្ឋាគារមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
បុរសអាយុ ២៧ ឆ្នាំពីរនាក់ដែលត្រូវបានគេជឿថាជាជនសង្ស័យសំខាន់ក្នុងករណីនេះ ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលអនីតិជន ៩ នាក់ផ្សេងទៀតដែលមានអាយុត្រឹម ១៧ ឆ្នាំឃាត់ខ្លួនបាននៅចុងសប្តាហ៍នេះ។
ក្មេងស្រីបានអះអាងថានាងត្រូវបានគេវាយប្រហារនៅក្នុងបន្ទប់មួយនៅឯសណ្ឋាគារមួយមានឈ្មោះថា Red Sea នៅក្រុង Eilat នៅថ្ងៃទី ១២ ខែសីហាបន្ទាប់ពីនាងបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅទីនោះ។
ប៉ូលីសបាននិយាយថាការអះអាងរបស់ក្មេងស្រីគឺអាចទុកចិត្តបាននិងត្រឹមត្រូវរួមទាំងភ័ស្តុតាងរួមទាំងការផ្តល់សក្ខីកម្មពីមិត្តភក្តិរបស់នាងនិងរូបភាពកាម៉េរាCCTVដែលបានបង្ហាញថាបុរសទាំងអស់នោះកំពុងតម្រង់ជួរនៅតាមច្រកចូលឆ្ពោះទៅបន្ទប់នាងមែន។
មានសាក្សីជាច្រើនបាននិយាយថាមានបុរសរហូតដល់ទៅ ៣០ នាក់ឯណោះបានចូលរួមប្រព្រឹត្តបទល្មើសនេះ ប៉ុន្តែក្រុមមន្រ្តីប៉ូលីសបាននិយាយថាចំនួនអ្នកវាយប្រហារនាងមិនដល់ចំនួន៣០ នាក់នោះទេ ប៉ុន្តែយើងជឿជាក់ថាវាមានចំនួនពាក់កណ្ដាលនៃជនសង្ស័យសរុប នេះបើតាមការរាយការណ៍របស់ Haaretz
បន្ថែមពីលើអ្នករំលោភសេពសន្ថវៈ អ្នកគ្រប់គ្រងសណ្ឋាគារក៏ត្រូវបានចាប់ខ្លួនខណៈប៉ូលីសបានចោទប្រកាន់នាងពីបទរារាំងការស៊ើបអង្កេតរបស់ប៉ូលីស ហើយបរាជ័យក្នុងការទប់ស្កាត់បទឧក្រិដ្ឋនេះទៅលើជនរងគ្រោះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រភពពីDailymail សម្រួលអត្ថបទដោយ៖ Todayexpress


