ក្រសួង​អប់រំ សហការជាមួយក្រុមហ៊ុនវៀតណាមដាក់​ពង្រាយ​ប្រព័ន្ធ​គ្រប់គ្រង​សាលា(SIS) និង​ការ​រៀប​ចំ​បណ្ដាញ​អ៊ីនធឺណិត​

(រាជធានី​ភ្នំពេញ)៖ ក្រុមហ៊ុន VIETTEL Cambodia(ចុចតំណនេះដើម្បីដឹងពីក្រុមហ៊ុនVittelជានរណា?) បាន​ធ្វើ​បទ​បង្ហាញ​​ស្ដីពី​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន (School Information System) ចំនួន​៣០០០ ដោយ​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នក​គ្រប់គ្រង​លើ​ទិន្នន័យ​ ​និង​ការ​រៀប​ចំ​ត​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​​​សម្រាប់​ប្រើប្រាស់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​។ ​

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ បាន​ផ្ដល់​​អនុសាសន៍​ស្នើ​លើ​៣​ចំណុច​រួមមាន៖
-​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ការ​អនុវត្ត​​កម្មវិធី​នេះ​នៅ​តាម​សាលា​រៀន បង្កើត​ក្រុម​ការងារ​ដើម្បី​ទទួល​បន្ទុក ដោយ​មាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ដើរ​តួនាទី​​ស្នូល
– ធ្វើ​ការ​ជ្រើសរើស​១៥០​សាលា​​កម្រង​ដើម្បី​អនុវត្ត​កម្មវិធី​នេះ
– កំណត់​​គម្រោង​ចំណាយ​សម្រាប់​សាលា​នីមួយ​ដើម្បី​ដាក់​ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន VIETTEL Cambodia ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​​ផ្នែក​មួយ​នៃ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង​សាលា​ប្រសើរ​ជាង​មុន។ សូម​ជម្រាប​ថា ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន (SIS) ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដែល​ប្រព័ន្ធ​នេះ ក៏​បាន​រួម​ចំណែក​ដល់​ការ​ពិនិត្យ​តាម​ដាន​ប្រសិទ្ធភាព​ការងារ ដើម្បី​ធ្វើ​អន្តរាគមន៍​ចំ​គោលដៅ និង​ទាន់​ពេល​វេលា ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ​៕

Image may contain: 1 person, flower and suit
Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people, people sitting and table
Image may contain: 1 person, sitting, table and indoor
No photo description available.

អំពី Admin

អានអត្ថបទល្អផ្សេងទៀត

តក់ស្លុត! ឪពុកសម្លាប់កូនស្រីខ្លួនឯង ៣នាក់ រួចចងក សម្លាប់ខ្លួនតាមក្រោយ

ភ្នំពេញ៖ ផ្ដើមពីទំនាស់ក្នុគ្រួសារ ប្ដីខឹងប្រពន្ធ ក៏ដាច់ចិត្ត សម្លាប់កូនខ្លួនឯងទាំង៣នាក់ រួចសម្លាប់ខ្លួនឯងតាមក្រោយ កាលពីម៉ោង៩យប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ នៅបន្ទប់ជួលតាមបណ្ដោយផ្លូវ ១៩១៣

បញ្ចេញមតិ

Skip to toolbar